image-1

The One Mall ជាផ្សារទំនើបជំនាន់ថ្មីមួយ ដែលរចនាម៉ូដយ៉ាងស្អាតប្លែកភ្នែក នឹងលេចរូបរាងឡើងឆាប់ៗនេះ នៅក្បែរតំបន់កោះពេជ្រ លើទីតាំង ដីឡូតិ៍លេខ១ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ (ទីតាំង Jet កុងទីន័រចាស់ ) គ្រោងនឹងបញ្ចប ការសាងសង់ ហើយបើកដំណើរការនាខែ តុលា ២០១៩ខាងមុខនេះ។ ផ្សារទំនើប The One Mall ដែលគ្រប់គ្រងដោយក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd មានកម្ពស់ ៣ជាន់ សង់លើទំហំដី ១២០០០ម៉ែត្រការ៉េ ជាមួយការចនាដោយផ្ដោតសំខាន់លើការផ្តល់បរិយាកាសលំហែអារម្មណ៍ មានសួនច្បារ ហាងកាហ្វេ , ហាងអាហារ, កន្លែងក្មេងលេង (Kids Zone) , Fashion Lane, ហាងអេឡិត្រូនិក , កន្លែងហាត់ប្រាណ ដែលនឹងផ្តល់ជូននូវបទពិសោធន៍ថ្មីសន្លាងនៃការកម្សាន្តយ៉ាងសម្បូរបែបមួយកម្រិតទៀតដល់សាធារណជន។

ផ្សារទំនើបថ្មីនេះ ត្រូវបានអ្នកជំនាញ រំពឹងថានឹងក្លាយជាទីណាត់ជួបជុំគ្នាដើរកម្សាន្តថ្មី ជាលែនម៉ាកដ៏លេចធ្លោ និងទាក់ទាញបំផុតនៅកណ្តាលរាជធានីភ្នំពេញ។

លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management បានឲ្យដឹងថា៖ «ការសម្រេចចិត្តក្នុងការវិនិយោគផ្សារទំនើបដ៏ធំ និងស៊ីវិល័យនៅកណ្តាលទីក្រុង មួយនេះ គឺជាការឆ្លើយតបទៅនឹងទម្លាប់រស់នៅរបស់មនុស្សសម័យថ្មីនៅទីក្រុងភ្នំពេញ។ ផ្សារទំនើប The One នឹងប្រមូលផ្តុំនូវការលក់ទំនិញរាយ (retailed shop)ដោយផ្អែកលើបទពិសោធន៍ និងសកម្មភាពជាក់ស្តែងនៅក្នុងទីក្រុង។ ហើយយើងក៏បានផ្តល់ជូននូវឱកាសរួមគ្នាមួយសម្រាប់អ្នកលក់ទំនិញរាយទាំងឡាយ ដើម្បីលក់ផលិតផលម៉ាកល្បីៗរបស់ពួកគាត់ផងដែរ។ យើងសង្ឃឹមថានឹងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនចំពោះផលិតផលម៉ាកល្បីៗទាំងអស់ ដែលមានវត្តមានជាយូរណាស់មកហើយនៅកម្ពុជា»។ «តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យល្បីឈ្មោះមួយ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យនេះ យើងរំពឹងថា នឹងសម្រេចបានការផ្តល់ជូននូវការលក់ទំនិញរាយគ្រប់ប្រភេទជាមួយនឹងបទពិសោធន៍ដ៏រំជើបរំជួលដែលអតិថិជនតែងតែប្រាថ្នាចង់បាន»។ លោកបន្ថែម។ The One Mall ជាផ្សារទំនើបដែលស័ក្តិសមបំផុតសម្រាប់សាធារណជនទាំងអស់ដោយផ្តោតសំខាន់ទៅលើការផ្តល់ជូននូវជម្រើស និងបទពិសោធន៍ថ្មីៗ ប្លែកៗ សម្រាប់ការកម្សាន្តលំហែកាយ និងទិញផលិតផលម៉ាកល្បីៗប្រកបដោយគុណភាពខ្ពស់៕